ផ្ទះ ព័ត៌មានជាតិ សមត្ថកិច្ចឃាត...

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពីបទរំលោភលើទំនុកចិត្ត

0

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់នៅថ្ងៃទី១៧ខែកុម្ភ:ឆ្នាំ២០២១វេលាម៉ោង០៩និង០០នាទីនៅចំណុចភោជនីយដ្ឋានមួយកន្លែងស្ថិតនៅលើផ្លូវលំសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្តាលពីបទរំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៩និងខែកុម្ភ:ខែមីនាឆ្នាំ២០២០។
ជនត្រូវចោទត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៧០«ខ១»ដ.ច.នចុះថ្ងៃទី២០ខែមករាឆ្នាំ២០២១ចេញដោយលោកសេងរិទ្ធីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមានឈ្មោះវ៉ានអុលភេទប្រុសអាយុ៥២ឆ្នាំជនជាតិខ្មែរមុខរបរអាជីវករទីលំនៅបច្ចុប្បន្នភូមិវាលត្រែងឃុំតាលន់ស្រុកស្អាងខេត្តកណ្តាល។
បច្ចុប្បន្នជនត្រូវចោទខាងលើកម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

 

មតិយោបល់