ព័ត៌មានជាតិ

ធ្លាប់ជាប់គុកមិនរាង នៅលក់គ្រឿងញៀនទៀត

ភ្នំពេញ: នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានសហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។

ជនសង្ស័យទី១ឈ្មោះ ស សំណាង ភេទប្រុស អាយុ២៨ឆ្នាំ (ធ្លាប់ជាប់គុក១ឆ្នាំកន្លះ) ពីបទលួចម៉ូតូ , និងទី២ឈ្មោះ ភី ផានី ភេទប្រុស អាយុ ៣០ឆ្នាំ (ធ្លាប់ជាប់គុក១ឆ្នាំកន្លះ) ពីបទលួច , ឆក់។

ជនសង្ស័យ ទាំង២នាក់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនបាន នៅចំណុចផ្លូវលំ ផ្ទះគ្មានលេខ ក្រុមទី៧ ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់