ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២៥មិថុនា ស្លាប់ ០៤នាក់, របួស ១៩នាក់, យានយន្តដែលល្មើសសរុបចំនួន ៣.៦២០ គ្រឿង

ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋាន សណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១១ លើក ( យប់ ៣ លើក ) បណ្តាលឲ្យ
មនុស្សស្លាប់ ៤នាក់ ( ស្រី ១ នាក់ ) របួសធ្ងន់ ១២នាក់ ( ស្រី ២ នាក់ ) និងរបួសស្រាល ៧នាក់ ( ប្រុស ) ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ១១ លើក នេះបណ្តាល ឲ្យខូចខាតយានយន្តសរុបចំនួន ១៩ គ្រឿង រួមមាន ម៉ូតូចំនួន ១៣គ្រឿង រថយន្តធុនតូច ចំនួន ២គ្រឿង , រថយន្តធុន ធំ៤ គ្រឿង ។

ប្រភពព័ត៌មានដដែល ប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤ លើក , ប្រជែង ៣ លើក ( ស្លាប់ ២ នាក់ ) , បត់គ្រោះថ្នាក់ ១លើក , មិនគោរពសិទ្ធិ ២ លើក ( ស្លាប់ ២ នាក់ ), ងងុយដេក ១ លើក ។ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍ ១០ នាក់( យប់ ៦ នាក់ )។

គ្រោះថ្នាក់នៅលើដងផ្លូវរួមមាន ផ្លូវជាតិ ចំនួន ៦លើក, ផ្លូវខេត្ត , ផ្លូវលំ ៣លើក ដោយឡែកយានយន្តដែលបង្កហេតុ រួម មាន ម៉ូតូ ៧លើក រថយន្តធុនតូច ២ លើក , រថយន្តធំ ២គ្រឿង ។ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និង រងគ្រោះថ្នាក់ រួម មាន ខេត្ត ត្បូងឃ្មុំ ២ លើក ស្លាប់ ១ នាក់ ( ស្រី ) របួស ៥ នាក់ , ប៉ៃលិន ១ លើក ស្លាប់ ១ នាក់ របួស ១ នាក់ , តាកែវ លើក, ស្លាប់ ១ នាក់ និង ខេត្តពោធិសាត់ ១ លើក ស្លាប់ ១ នាក់ ។

ប្រភព ព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៦ លទ្ធផល ត្រួតពិនិត្យអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើស សរុបទូទាំងប្រទេសមានចំនួន ៣.៦២០ គ្រឿង ក្នុងនោះ បានធ្វើការអប់រំចំនួន ១.៤៦៨គ្រឿង និង ពិន័យសរុប ២.១៥២គ្រឿង ៕

មតិយោបល់