ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនជនសង្ស័យ២នាក់ ពីបទជួញដូរគ្រឿងញៀន

កណ្តាលៈ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងនគរបាលការិយាលយ័ប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការខេត្តកណ្តាល បានបញ្ជូនជនសង្សយ័ចំនួន៣នាក់ ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀននៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល យកមកធ្វើការវិនិច្ឆយ័ទោស។

បើតាមមន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ Post News ថា នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ បានត្រូវចៅក្រមស៊ើបសួរលោក គឹម ម៉េង ចេញដីកាឃុំខ្លួនលេខ៥២៩ អ/ក ពីបទជួញដូរនូវសារធាតុញៀនដោយខុសច្បាប់នៃក្រមព្រហ្មទណ្ឌ គឺមានឈ្មោះ ង្វៀង យ៉ាំងប៊ែ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម ទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ និងម្នាក់ទៀតមានឈ្មោះ វី រ៉េត (ហៅត្រេត) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ។

ចំណែកឯឈ្មោះ ង្វៀង ធីឡង ភេទស្រីអាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ដែលត្រូវជាប្រពន្ធរបស់ឈ្មោះង្វៀង យ៉ាំងប៊ែ មិនបានឃុំខ្លួនទេ ដោយធ្វើការសាកសួរថា គ្មានជាប់ពាក់ព័ន្ធ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង០៩និង៣០នាទីកម្លាំងសមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំ បានចុះល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន។ ពេលនោះកម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អថា មានករណីលួចជួញដូរនូវសារធាតុញៀន នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ បន្ទាប់មកកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍សំពៅពូន ចុះធ្វើការស្រាវជ្រាវនៅចំណុចខាងលើ រហូតជួបមុខសញ្ញាសង្ស័យឈ្មោះ ង្វៀង យ៉ាំងប៊ែ និងឈ្មោះ ង្វៀង ធីឡង (ប្តី+ប្រពន្ធ) និងធ្វើការឆែកឆេររកឃើញថ្នាំញៀន០៩កញ្ចប់តូច។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងប៊ែ +ឈ្មោះ ង្វៀង ធីឡង បានឆ្លើយសារភាពថា ថ្នាំញៀនខាងលើ គឺពិតជាថ្នាំញៀនរបស់ខ្លួនទិញយកមកលក់ និងចែកចាយបន្តពិតប្រាកដមែន។

រីឯឈ្មោះ វី រ៉េត វិញនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១២និង៣០នាទី កម្លាំងសមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំ បានចុះល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន។ ពេលនោះកម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អថា មានករណីលួចជួញដូរនូវសារធាតុញៀន នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បន្ទាប់មកកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍សំពៅពូន ចុះធ្វើការស្រាវជ្រាវនៅចំណុចខាងលើ រហូតជួបមុខសញ្ញាសង្ស័យឈ្មោះ វី រ៉េត ភេទ ប្រុស អាយុ ២៧ ឆ្នាំ និងធ្វើការឆែកឆេររកឃើញមានវត្ថុតាងថ្នាំញៀន១០កញ្ចប់តូច។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ វី រ៉េត បានឆ្លើយសារភាពថា ថ្នាំញៀនខាងលើ គឺខ្លួនបានទិញពីឈ្មោះ ងួន នរវិសុទ្ធ(ហៅ ប៉ែត) យកមកលក់និងចែកចាយបន្ត៕

មតិយោបល់