ព័ត៌មានជាតិ

ចុមនិស្សិតសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ចេះជក់ថ្នាំញៀនដែរ

ភ្នំពេញ: គណ:បញ្ជាការឯកភាពខណ្ឌមានជ័យ បានដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ បានត្រួតពិនិត្យ និងឆែកឆេររក្នុងកាបូបជនសង្ស័យម្នាក់​ រកឃើញថ្នាំញៀនមួយកញ្ចប់តូច កាលពីវេលាម៉ោង១០ យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវ២៧១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។

ជនសង្ស័យជិះម៉ូតូ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GB6367 មានឈ្មោះ ជៀប ក្រិចឡុង អាយុ២៥ឆ្នាំ ជានិស្សិតសលកវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យត្រូវបាននាំខ្លួនយកទៅសាកសួរបន្ត នៅប៉ុស្តិ៍នគរបាលបឹងទំពុន១ ដោយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថាថ្នាំញៀន ដែលលាក់ទុកក្នុងកាបូបខ្លួន គឺរូបគេទិញទុកសម្រាប់ប្រើប្រាស់ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះ នៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសុំនុំរឿងទៅតុលាការ ចាត់ការតាមនិតិវិធី៕

មតិយោបល់