ព័ត៌មានជាតិ

លុយខ្មែរ២០លានរៀលនិងដុល្លារប្រហែល៣០០០០$បាត់ឈឹងករណីគាស់ទូរដែកលួចប្រាក់ នៅស្រុកលើកដែក

កណ្ដាល: យោងតាមផេករបស់ការិយាល័យតាមបណ្តាញបានឲ្យដឹងថា នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២០ ចន្លោះម៉ោង០១ ដល់ម៉ោង០៣ ទាបភ្លឺមានករណីលួចប្រាក់(លួចគាស់ទូរដែកលួចប្រាក់) នៅចំណុចនៅក្នុងរោងចក្រតម្បាញ វិនសេតហ្គាម៉េន ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលេីកដែក ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះឃឹម ឃុនភេទប្រុសអាយុ៧៩ឆ្នាំមុខរបរ ប្រធានរដ្ឋបាលរោងចក្រ មានទីលំនៅភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខក្រុងភ្នំពេញ។ ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ។ ចំពោះសម្ភារ:បាត់បង់មាន៖
-ប្រាក់រៀលប្រហែល២០លានរៀល
-ប្រាក់ដុល្លារប្រហែល៣០០០០$.(បីម៉ឺនដុល្លារ,).
រីឯសម្ភារ:ចាប់យករួមមាន៖
-សោរ សូឡិច ០៦ សន្ដក ០៣ និង ខូច ០៣.
-ដែកញូមចម្រឹងបង្អួច ចំនួន០១.
-ខ្សែ ភ្លេីងស៊ឺរ៉ែន ០២ កំណាត់
-ទូរ ដែកចំនួន០៣ ទូច្នៃ ចំនួន០២ ទូអូតូ០១។
សភាពនៃរឿងហេតុ នៅយប់ថ្ងៃទី១៤.០៥.២០២០ នៅចន្លោះម៉ោង០១ ដល់ម៉ោង០៣ទាបភ្លឺ មានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បានគាស់ទំលុះទំលាយបន្ទប់ការិយាល័យរដ្ឋបាល រួចគាស់ថតតុរបស់គណនេយ្យ គាស់ថតតុរបស់អនុប្រធានរោង ចក្រនិងកាត់សោរទូរដែកឆ្នៃបន្ទះធម្មតា រួចចាក់សោរ ទូរដែកអូតូ បេីកយកប្រាក់អស់សរុបចំនួនប្រហែល២០លានរៀលនិងប្រាក់ដុល្លារប្រហែលជា៣០០០០$(ម៉ឺនដុល្លារ)ទៅបាត់តែម្ដង។ ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់