ព័ត៌មានជាតិ

ហ៊ានម៉្លេះ! ​គ្រលៀសភ្នែកបន្តិចសោះ ឆ្មក់ចូលផ្ទះគេ ចុងក្រោយខ្នោះ..

​ក្រចេះ: បរុសម្នាក់គ្រាន់តែម្ចាស់ផ្ទះគេមិននៅផ្ទះមួយ​ភ្លែតសោះ ហ៊ានចូលទៅធ្វើសកម្មភាពប៉ុនប៉ង លួចទ្រព្យសម្បត្តិ​ តែម្ចាស់មកទាន់ក៏ចាប់​ឃាត់ខ្លួនបាន ​ប្រគល់ខ្លួនឲ្យសមត្ថកិច្ចតែម្តង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ​ ខេត្តក្រចេះ។

​ជនរងគ្រោះ​ មានឈ្មោះ វ៉ន គឹមស្រ៊ាន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។ ចំណែកជនសង្ស័យមានឈ្មោះ​ ឃាន បញ្ញា ភេទប្រុស​ អាយុ​៣២ឆ្នាំ មានទីលំនៅភូមិហាន់ជ័យទី២ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។​

បច្ចុប្បន្ន ជនសង្ស័យ​កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការរដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕


​ ​

មតិយោបល់