បន្ទាយមានជ័យៈ ជនជាតិថៃចំនួន០២នាក់ បានស្លាប់ភ្លាមៗខណៈពេលបើកត្រាក់ទ័រ០១គ្រឿងមកច្រូតស្មៅ នៅចំណុចបង្គោលសីមាលេខ៤៣ បានជាន់មីនតោនបណ្តាលឲ្យផ្ទុះកក្រើកព្រៃ នៅវេលាម៉ោង០១រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្នុងភូមិសាស្ត្រ ភូមិននស៊ូង ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ទល់នឹងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ។
លោកវរសេនីយ៍ឯក សូ សុវណ្ណារី មេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ៩១១ បានឲ្យដឹងថា៖ ក្រោយពីលឺស្នូរផ្ទុះ កម្លាំងនគរបាលប៉ុស្តិ៍ចំនួន០២នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី រាជ្យ ម៉ូ នាយប៉ុស្តិ៍ការពារព្រំដែនរិទ្ធិសែន វរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានសហការជាមួយកម្លាំងយោធា៥០៣ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឈួន អីង មេបញ្ជាការរងល្បាតទី០២ បានចុះទៅដល់ចំណុចកើតហេតុ ព្រំដែនត្រង់ចំណុចបង្គោលសីមា លេខ៤៣ ដែលនៅក្នុងទឹកដីថៃ ក្នុងភូមិសាស្ត្រ ភូមិននស៊ូង ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ទល់នឹងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ប្រទះឃើញ ត្រាក់ទ័រ០១គ្រឿង បានជាន់មីនតោនបណ្តាលឲ្យផ្ទុះ បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន០២នាក់ និងខូចត្រាក់ទ័រទាំងស្រុង ។
លោកមេបញ្ជាការបានបញ្ជាក់ថា៖ ជនរងគ្រោះជាជាតិថៃដែលស្លាប់ ឈ្មោះខៀវ ព្រំម៉ា ភេទប្រុស អាយុ ៧០ឆ្នាំ ជាឪពុកនិងកូនប្រុសឈ្មោះ ខៀវ ភុងសាក់ អាយុ ៣៧ឆ្នាំ ទាំង០២នាក់ នៅភូមិននស៊ូង ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ។
តាមការបញ្ជាក់ឲ្យដឹងពីសាច់ញាតិ ៖ មុនពេលកើតហេតុគាត់បើកត្រាក់ទ័រ០២នាក់ឪពុក និងកូនមកច្រូតស្មៅនៅចំណុចបង្គោលសីមាលេខ៤៣ ក៏ជាន់មីនតោនផ្ទុះតែម្តង។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចថៃកងអនុសេនាធំលេខ១២៤ និងក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់