(អាមេរិក)៖ លោក John Kerry កាលពីថ្ងៃចន្ទនេះ ត្រូវបានបញ្ជូនក្នុងនាមជារដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិកដំបូង សម្រាប់ដំណើរទស្សនកិច្ចនៅសារមន្ទីរគ្រាប់បែកបរមាណូក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ដើម្បីធ្វើការគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ដោយសារការវាយប្រហារនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកកាលពីឆ្នាំ ១៩៤៥ ដែលវាត្រូវបានគេដឹងថា លោកប្រធានាធិបតីបារ៉ាក់អូបាម៉ា អាចនឹងមកបំពេញទស្សនកិច្ចដូច ជាប្រវត្តិសាស្រ្តនាខែក្រោយ។
បើតាមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យលោក Kerry មិនបានផ្តល់នូវ ការសុំអភ័យទោស សម្រាប់ការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក នៅពេលដែលលោក បានចូលរួមកិច្ចប្រជុំជាមួយសមភាគី G7 មកពីចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងប្រទេសជប៉ុននោះឡើយ។
នៅពេលដំណើរទស្សនកិច្ចនិងកិច្ចប្រជុំ ធ្វើឡើងនៅរដ្ឋមន្ត្រីការបរទេសក្នុងទីក្រុង ភាគខាងលិចរបស់ ប្រទេសជប៉ុននោះ ដំណើរទស្សនកិច្ចនេះ ត្រូវបានគេជឿថាជាវត្តមានលើកដំបូង សម្រាប់រដ្ឋមន្ត្រីការបរទេសដែលមានការចូលរួមពីចក្រភពអង់គ្លេស និងប្រទេសបារាំង ព្រមទាំង ប្រទេសមហាអំណាចនុយក្លេអ៊ែរចំនួនពីរផ្សេងទៀត ក្នុងចំណោមប្រទេស G7 មកកាន់តំបន់ ដែលធ្លាប់ទទួលរងភាពជូរចត់បំផុតក្នុងប្រវត្តិសាស្ត្រជប៉ុននេះ៕
មតិយោបល់