មណ្ឌលគិរីៈ សមត្ថកិច្ចបានប្រាប់Post News ថា ពិតជាមានការឃាត់ខ្លួនបុរសម្នាក់ ក្រោយពីបានបង្ហោះរូបអតីតគូដណ្តឹង អាក្រាតពាក់កណ្តាលខ្លួនតាមបណ្តាញសង្គម ដើម្បីអង្វរខាងស្រី កុំឲ្យបំបែកគ្នាពិតប្រាកដ ។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ជនសង្ស័យមានឈ្មោះ ម៉ីន សុក្រៃ អាយុ២៣ឆ្នាំ ជនជាតិចាម ស្នាក់នៅភូមិកើតហេតុខាងលើ។
សូមបញ្ជាក់ថាជនសង្ស័យបានបង្ហោះរូបអតីតគូដណ្តឹង២ដងមកហើយ លើកទី១ផុសរួចលុបចោលវិញ ។ លើកទី២ បានចាប់បង្ខំនាងថត ហើយយកមកបង្ហោះសុំកុំឲ្យឪពុកម្តាយខាងស្រីបំបែកនាងចេញពីខ្លួនកាលពី២៩ ខែតុលា ឆ្នាំ២០១៨ ។
លុះនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះសមត្ថកិច្ចបានបញ្ជូនសំណុំរឿងជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់