ព័ត៌មានជាតិ

ក្មេងស្រី​អាយុ ៥ ឆ្នាំ កប់​ក្នុង​ព្រិល ១០ ម៉ោង​ជម្រៅ ១០ ម៉ែត្រ​

​ក្មេងស្រី​វ័យ ៥ ឆ្នាំ​ម្នាក់ ដែល​ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង Kosova ត្រូវបាន​ក្រុម​អ្នក​ជួយ​សង្គ្រោះ ខណៈ​ដែល​ក្មេង​ស្រី នេះ​កប់​ក្នុង​ព្រិល​រយៈ ១០ ម៉ោង ដែល​មាន​ជម្រៅ ១០​ម៉ែត្រ នៅពេដល​ផ្ទាំង​ព្រិល ឬ​ទឹក​កក់​បាន​ធ្លាក់​ពីលើ​ភ្នំ ដែល​បណ្តាលឲ្យ​មនុស្ស ៩ នាក់​បាន​ស្លាប់​។​

​គ្រោះថ្នាក់​នេះ​ដែរ​បាន​កើតឡើង​កាលពី​ថ្ងៃ សៅរ៍​កន្លងមក ស្ថិត​នៅ​ភូម​មួយកន្លែង ដែល​មាន​ជួរ​ភ្នំ​យ៉ាង​វែង ជាប់​និង​ព្រំដែន Albania និង Macedonia​។​
​ក្មេងស្រី​រងគ្រោះ​កប់​ក្នុង​ជម្រៅ​ព្រិល ១០ ម៉ែត្រ នេះ​ឈ្មោះ​ថា Reka Amerta ត្រូវបាន​គេ​ស្វែងរក​ឃើញ​ក្នុង​គំនរ​ព្រិល ១០ ម៉ែត្រ ក្នុង​រយៈពេល ១០ ម៉ោង ខណៈ​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ឭ​សំឡេង​ទូរស័ព្ទ នាង​រោទិ៍​។​
​ក្មេងស្រី អាយុ ៥ ឆ្នាំ ឈ្មោះ Reka Amerta បច្ចុប្បន្នកាល​កំពុង​ត្រូវបាន​ក្រុម​អ្នក​ជួយសង្គ្រោះ​យក​ទៅ​កាន់​មន្ទីរពេទ្យ ដែល​ស្ថិតនៅ ក្រុង Prizren ដែល​កៀក​និង​តំបន់​ហេតុការណ៍​ខាងលើ​។​
​ចំណែក​ខាង​មន្ត្រី​រាជរដ្ឋាភិបាល​បាន បញ្ជា​ឲ្យ​បិទ សាលា​មួយចំនួន ដែល​កៀក​នឹង​តំបន់​នេះ រងចាំ​រហូត​ដល់​កម្រិត​នៃ​ព្រិល​ថយចុះ​៕​
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/1369711036076_zps953d44a4.jpg
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/1369711036083_zps1d832cae.jpg

មតិយោបល់