ព័ត៌មានជាតិ

រត់ចេញពីមន្ទីរពេទ្យដោយគ្មានដំណឹង ចុងក្រោយបែរជាប្រទះឃើញសព!..

កំពង់ធំ: សមត្ថកិច្ចស្រុកសន្ធុក បានប្រាប់Post Newsថា មានការប្រទះឃើញសាកសពបុរសប្រផឹកស្រា និងមានសតិមិនគ្រប់ម្នាក់ បានអណ្តែតក្នុងទឹក យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៥៦នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចតំបន់​អាង​ស្ទុ​ក​ទឹក​ ភូមិ​ស​ង្រោះ ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ។

ជន​រង​គ្រោះ​មានឈ្មោះ ហង់ ហ៊ុន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​ហាន់​ទ្វា ឃុំ​ជ្រលង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ហើយមុនពេលកើតហេតុ ជនរងគ្រោះបាន​រត់​ចេញពី​មន្ទីរពេទ្យដោយ​គ្មាន​ដំណឹង លុះដល់​ព្រឹកកើតហេតុ ស្រាប់តែផ្អើលថា មានការប្រទះឃើញសពរបស់ជនរងគ្រោះ អណ្តែតក្នុងទឹក ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យតែម្តង និងបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់