រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានចេញសេចក្ដីថ្លែងមួយតាមរយៈទីភ្នាក់ងារព័ត៌មានជាតិថា ប្រធានាធបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា គឺជាមេពិរុទ្ធជន ក្នុងការវាយប្រហារមកដល់ក្រុមហ៊ុន Sony Pictures ព្រមទាំងជាមនុស្សដែលមិនគិតពីអ្វីទាំងអស់ ដោយបានគំរាមឲ្យក្រុមហ៊ុន Sony ដាក់បញ្ចាំងរឿង The Interview។
នៅក្នុងសេចក្ដីថ្លែងការបានបញ្ជាក់ថា ប្រធានាធបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា គឺជាមេក្លោងបះពោរដែលបង្កចលាចលពាក់ព័ន្ធរឿង Hacker វាយប្រហារក្រុមហ៊ុន Sony ព្រោះថា អាមេរិកប្រឹងរកវិធីសាស្ត្រក្នុងការទម្លាក់កំហុសមកលើកូរ៉េខាងជើង៕
មតិយោបល់