ព័ត៌មានកីឡា

ភ្នំពេញក្រោន ចុះកិច្ចសន្យានាំចូលកីឡាករបរទេសសញ្ជាតិជប៉ុន

ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានធ្វើការចុះកិច្ចសន្យានាំចូលកីឡាករចំណូលថ្មីដែលជាខ្សែការពារកណ្តាល Atsushi Shirota សម្រាប់រដូវកាលថ្មី២០១៨ នេះបើយោងតាមការបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់ក្លិបមុននេះបន្តិច។

សូមបញ្ជាក់ថា កីឡាករសញ្ជាតិជប៉ុន រូបនេះ ធ្លាប់បានលេងជាមួយក្លិបមួយចំនួនដូចជា៖ ក្លិប V-VAREN Nagasaki ក្នុងក្របខណ្ឌ (Japan league division 2) នារដូវកាល២០១៤-២០១៥, ក្លិប Albirex Niigata Singapore (ប្រទេសសិង្ហបុរី) នាឆ្នាំ២០១៦ និង ក្លិប Hougang United (ប្រទេសសិង្ហបុរី) ក្នុងឆ្នាំ២០១៧ កន្លងមកផងដែរ ៕

មតិយោបល់