ព័ត៌មានជាតិ

ពិនិត្យជាតិស្រវឹង ពង្រឹងច្បាប់ចរាចរណ៍ ឃាត់បាន២នាក់ ពាក់ពន្ធ័គ្រឿងញៀន!

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌទួលគោកដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងនិងពង្រឹងច្បាប់ចរាចរណ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានថ្នាំញៀនចំនួន១កញ្ចប់ធំល្មម រួមទាំងម៉ូតូ១គ្រឿង កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខ សាលាវិទ្យាលយ័ជាសុីមសាមគ្គី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យទី១ មានឈ្នោះ ភា រុំ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋាន ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានស្រុក កំណើតភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកកំពង់លាវ ខេត្តព្រៃវែង និងទី២ មានឈ្មោះ គ្រង ចិន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរដូចគ្នា ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត រស់នៅភូមិ ឃុំជាមួយគ្នា។ ដកហូតបានម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ខ្មៅ ពាក់ស្លាលេខ ព្រៃវែង 1H-3802 នៅនឹងកន្លែងផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកសួរនាំនៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅតុលាការ ចាត់កាទៅតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់