ចិនៈ អ្នកនាំពាក្យយោធាក្រុងប៉េកាំងម្នាក់ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា កងកម្លាំងរ៉ុក្កែតនៃកងទ័ពរំដោះប្រជាជនចិន បានបញ្ចប់ការធ្វើទំនើបកម្មមីស៊ីលផ្លោងរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។
ការធ្វើទំនើបកម្មមីស៊ីលនេះ គឺដើម្បីធ្វើឲ្យប្រសើរទ្បើងនូវសមត្ថភាពមីស៊ីល ក៏ដូចជាយុទ្ធសាស្ត្រ ក្នុងការពង្រឹងដល់កងកម្លាំងរ៉ុក្កែតចិនផងដែរ។
ដោយទ្បែកនៅថ្ងៃដដែល អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Ren Guoqiang បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «កងកម្លាំងរ៉ុក្កែត គឺជាស្នូលដ៏សំខាន់នៃយុទ្ធសាស្ត្រការពារជាតិរបស់ចិន ដើម្បីជួយឲ្យរដ្ឋាភិបាលក្លាយជាមហាអំណាចដ៏រឹងមាំ និងក៏ជាគ្រឹះ នៃការរក្សាសន្ដិសុខជាតិផងដែរ។
ក្នុងនោះលោកបានបន្ថែមទៀតថា «វាគឺជារឿងធម្មតា និងចាំបាច់បំផុតសម្រាប់កងកម្លាំងរ៉ុក្កែត ដែលត្រូវការអភិវឌ្ឍ និងធ្វើទំនើបកម្មអាវុធរបស់ខ្លួន ហើយនេះ ក៏ជាការអនុវត្តធម្មតារបស់បណ្តាប្រទេសដទៃទៀតផងដែរ ក្នុងការធ្វើទំនើបកម្មកងទ័ពរបស់ពួកគេ៕
មតិយោបល់