ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុកឃឿងផ្លូវ ខ្ទាតទៅបោកក្បាលនិងបង្គោលស្លាកសញ្ញា ធ្លាយខួរស្លាប់យ៉ាងអាណោចអធម័

ភ្នំពេញ: រន្ធត់ណាស់បុរសម្នាក់ ជិះម៉ូតូលឿនពេក ជ្រុលទៅបុកនិងឃឿងផ្លូវ បណ្ដាលឲ្យខ្ទាតទៅបុកនិងបង្គោលស្លាកសញ្ញា ធ្លាយខួរស្លាប់យ៉ាងអាណោចអធម័ ដែលហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវមន្នីវង្ស ត្រង់ចំណុចរង្វង់មូលគួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ អ៊ូ ករិទ្ធទ្យា (ស្លាប់) ភេទប្រុស អាយុ៣២ឆ្នាំ ទីកន្លែងកំណើត ឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្ដាល បច្ចុប្បន្នរស់នៅផ្ទះ៣៩៩អី៣ ផ្លូវ៩៣ ភូមិ៧ សង្កាត់អូរប្ញស្សីទី៤ ខណ្ឌមករា រាជធានីភ្នំពេញ

យោងតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា គេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១៨ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HF-8091 បានធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានរេចង្កូចម៉ូតូទៅបុកឃឿងផ្លូវ បណ្ដាលឲ្យខ្ទាតទៅប៉ះនិងបង្គោល ស្លាកសញ្ញាបោកក្បាលធ្លាយខួរស្លាប់មួយរំពេ​ច។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងខាងលើ និងធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅប៉ុស្តិ៍ រងចាំសាច់ញាតិតាមក្រោយ ចំណែកសពប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕

មតិយោបល់