ព័ត៌មានជាតិ

ចេញពីហូបការ បើកត្រាក់ទ័រ​ក្រឡាប់ធ្លាក់ប្រឡាយ ស្លាប់មួយរំពេច!

បន្ទាយមានជ័យ: លោកអធិការនគរបាលស្រុកម៉ាឡៃ បានប្រាប់Post Newsថា មានករណីបរុសម្នាក់បានជិះត្រាក់ទ័រ ចេញមកពីហូបការគេនៅក្បែរភូមិ ដោយ​អកុសលបានបើករេចង្កូត ក្រឡាប់ត្រាក់ទ័រធ្លាក់ប្រឡាយ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះបានកើតឡើង កាលពី​ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា​ នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ
២០១៨ វេលាម៉ោង៩និង៣០​នាទីព្រឹក មេភូមិអូរកាច់ ឃុំបឹងបេង ស្រុកបឹងមាឡៃ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ ហាន ពៅ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិថ្មបាំង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
​ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យលើសាកសពរងគ្រោះ រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់