កណ្តាលៈ ករណី រំលោភលើទំនុកចិត្ត។ កើតហេតុថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៤ ល្ងាច នៅចំណុចមុខផ្ទះលក់កាហ្វេឈ្មោះគង់ វួចស្រ៊ឺ ភូមិព្រែកតាសោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ឡោះ សុព្រី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់មាន់ នៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខ
កំពូល ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ទ្រេះ រ៉នី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរកម្មករសំណង់(ឃាត់ខ្លួន) នៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿង ម៉ាកហុងដាFUTURE 125 FI ពណ៌ក្រហម គ្មានស្លាកលេខ។
សំភារៈបាត់បង់ ម៉ូតូ១គ្រឿងម៉ាកសេ១២៥ ស៊េរីឆ្នាំ០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DC-7172។
មុនពេលកើតហេតុ កាលពីថ្ងៃទី៣០ ខែមិថុនា វេលាម៉ោង៤ល្ងាច ជនរងគ្រោះឈ្មោះឡោះ សុព្រី បានទៅផឹកកាហ្វេនៅផ្ទះឈ្មោះ គង់ វួចស្រ៊ឺ ហើយបានជួបជនសង្ស័យឈ្មោះទ្រេះ រ៉នីនៅទីនោះ។ បន្ទាប់មកជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះទៅយកលុយនៅផ្ទះមួយភ្លេត ជនរងគ្រោះក៏ឲ្យម៉ូតូទៅជនសង្ស័យជិះទៅបាត់ រហូតមិនឃើញត្រឡប់មកវិញទើបជនរងគ្រោះទៅតាមដល់ផ្ទះ តែមិនឃើញជនសង្ស័យ ក៏នាំគ្នាតាមរកបន្តទៀតតែរកមិនឃើញ។ លុះដល់ថ្ងៃទី ១. ៧.២០១៧ វេលា ម៉ោង៤និង៤០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ឬស្សីជ្រោយ។
ក្រោយពីបានទទួលពាក្យបណ្ដឹងរួចមក ប៉ុស្តិ៍បានធ្វើការស្រាវជ្រាវរហូត ដល់ថ្ងៃទី៤.៧.២០១៧វេលាម៉ោង៨និង២៣នាទី សមត្ថកិច្ចប៉ុស្តិ៍បានឃើញជនសង្ស័យ រួចបានឃាត់ខ្លួនជនសង្សយនិងម៉ូតូពីផ្ទះ បញ្ជូនមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរទើបជនសង្ស័យសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូជនរងគ្រោះ យកទៅលក់ឲ្យជនមិនស្គាល់នៅឃ្លាំងរំសេវសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ករណីនេះផ្នែកជំនាញសហការជាមួយប៉ុស្តិ៍ បន្តចាត់ការតាមនីតិវិធី៕
មតិយោបល់