ការនាំចេញរបស់ចិនកើនឡើង ៧,២ភាគរយ បើធៀបនឹងឆ្នាំមុន មានទឹកប្រាក់ចំនួន ១៩០,៦១ពាន់លានដុល្លារអាមេរិក នៅក្នុងខែសីហា។ នេះបើយោងតាមតួលេខគយរបស់ចិន បានឲ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញ។
យោងតាមសារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា ការនាំចេញរបស់ចិននៅក្នុងខែសីហា កើនឡើង ២,១ភាគរយបើធៀបទៅនឹងខែកក្កដា។ ព្រមជាមួយគ្នានោះ ការនាំចូលក៏បានកើនឡើងផងដែរកាលពីខែមុន ដោយកើនឡើង ៧ភាគរយ ស្មើនឹង ១៦២,០៩ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមមន្ត្រីរដ្ឋាបាលទូទៅនៃនាយកដ្ឋានគយរបស់ចិនបានថ្លែងនៅក្នុងសេចក្ដីប្រកាស។
អាជ្ញាធរចិន បានលើកលែងការយកពន្ធលើទំនិញសំដៅទៅក្រៅប្រទេស ដែលដឹកជញ្ជួនតាមរថយន្ត និងកុងតឺន័រនៅចម្លោះថ្ងៃទី០១ខែសីហាដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ ២០១៣នេះ។
ទន្ទឹមនឹងនោះដែររដ្ឋាភិបាលបានសន្យាផ្តល់ភាពស្ថិតស្ថេរនិងស្ថេរភាពនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួន។ បន្ថែមទៅនេះក៏បានបង្កើតជានយោបាយសារពើពន្ធសកម្មនិងគោលនយោបាយរូបិយវត្ថុប្រយ័ត្នប្រយែង នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សារដ្ឋបានបញ្ជូនទៅកិច្ចប្រជុំប្រជុំពេញអង្គនៃប្រជាជនជាតិរបស់សភាអចិន្ត្រៃយ៍គណៈកម្មាធិ កាលពីថ្ងៃពុធកន្លងទៅ។
នៅក្នុងខែសីហា ការនាំចេញ និងចូលនៅក្នុងតំបន់សហភាពអឺរ៉ុបដែលជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់ចិន បានកើនឡើង ៣,២ភាគរយ ខណៈពេលដែលនៅសហរដ្ឋអាមេរិកដែលជាដៃគូធំលំដាប់ទី២ កើនឡើង ៩,២ភាគរយ។
ការធ្វើពាណិជ្ជកម្មជាមួយអាស៊ាន កើនឡើង ១៣,៣ភាគរយ ស្របពេលដែលជាមួយជប៉ុនធ្លាក់ចុះ ៦ភាគរយ។
លោក Mei Xunyu អ្នកជំនាញផ្នែកពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា សេដ្ឋកិច្ចនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក បានកើនឡើងវិញ ជាមួយនឹងតម្រូវការកើនឡើង ខណៈពេលដែលក្រុមហ៊ុនរបស់ចិនត្រូវបានគេផ្ដល់ឱកាសក្នុងការប្រកូតប្រជែង។
របាយការណ៍របស់គយបានបញ្ជាក់ថា ការនាំចេញគ្រឿងអេឡិចត្រូនិក និងផលិតផលគ្រឿងយន្តបានកើនឡើង ៦,៧ភាគរយ ដែលឈានទៅដល់ទឹកប្រាក់ ១០៦,៤៥ពាន់លានដុល្លារអាមេរិក នៅក្នុងខែសីហា។
រដ្ឋាភិបាលចិនបានកំណត់គោលដៅក្នុងការសម្រេចឲ្យបាន ៨ភាគរយក្នុងការធ្វើពាណិជ្ជកម្មបរទេសនៅក្នុងឆ្នាំនេះ ដែលនេះជាទំនុកចិត្តរបស់រដ្ឋាមន្ត្រីចិន ប្រកាសគោលជំហរនៅក្នុងកិច្ចប្រជុំ៕
មតិយោបល់