ព័ត៌មានសិល្បៈ និងកម្សាន្ត

មហាសេដ្ឋីវ័យក្មេង! តារាបង្ហាញម៉ូតប្រាក់លាន អាយុត្រឹម៩ឆ្នាំ

អាមេរិកៈ ពេលនិយាយដល់ net Idol យើងក៏គួរតែនិយាយដល់លទ្ធផល របស់ក្មេងស្រីតូចអាយុ ៩ឆ្នាំម្នាក់ រស់នៅក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ព្រោះនាងមានឈ្មោះល្បីដោយសារ ធ្វើសេចក្តីរាយការណ៍ តាមគេហទំព័រ Youtube រហូតទាល់តែបានក្លាយទៅជារាជនីបង្ហាញម៉ូតសម្លៀកបំពាក់ទាន់សម័យ ដែលអាចរកប្រាក់ចំណូល បានរាប់លានដុល្លារ។

កុមារី Isabella Barret អាយុ ៩ឆ្នាំ គឺជាអ្នករាយការណ៍របស់ក្រុមហ៊ុនទូរទស្សន៍ Toddle and Tiaras ជាអ្នកបង្ហាញម៉ូត ជាតារាសម្តែង ជាតារាចម្រៀង ជាអ្នករាំ ហើយក្នុងមួយថ្ងៃៗ នាងត្រូវចំណាយពេលទាំងអស់ ដើម្បីថតរូបបង្ហាញម៉ូត សម្លៀកបំពាក់ទាន់សម័យ ដើរទិញអីវ៉ាន់ថ្លៃៗ សម្រាប់ប្រើនៅពេលធ្វើសេចក្តីរាយការណ៍។

លើសពីនេះទៅទៀត នាងនៅមានសម្ថភាពក្នុងការចេញម៉ូដ សម្លៀកបំពាក់ និង គ្រឿងអលង្ការ ស្ទើរតែដូចជាអ្នកជំនួញរកស៊ីខ្លួនឯងម្នាក់ ទាំងនេះហើយ ទើបធ្វើឲ្យនាងមានលុយរាប់លាន ទាំងអាយុ ទើបបានត្រឹម ៩ខួបប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ Susanna ម្តាយរបស់ Isabella បានប្រាប់ថា នាងតែងតែបង្រៀនកូនរបស់ខ្លួនឲ្យធ្វើខ្លួនជាមនុស្សល្អជានិច្ច ប៉ុន្តែនាង Isabella ក៏នៅតែជាក្មេងម្នាក់ ដែលចូលចិត្តលេង ដូចក្មេងស្រីធម្មតាទៀតដែរ៕

មតិយោបល់