ភ្នំពេញៈ សម្តែងក៏មមារញឹក អាជីពពិធីការិនី ស្ទើរគ្មានថ្ងៃសម្រាក បានធ្វើឲ្យតារាស្រស់សោភា អន រ៉ាស៊ីសុមេត្តា ហៅណូម័រ រកចំណូលចូលក្នុងហោប៉ាវទាំងបាច់ៗ ធ្វើឲ្យនាងរីកមុខដូចគ្រាប់ជីត្រូវទឹក។
ភាពជោគជ័យរបស់ ណូម័រ មកពីទឹកដោះម្តាយថ្លៃ ហើយព្រហ្មលិខិត បានកំណត់ឲ្យនាង រវល់នឹងការងាររកប្រាក់បានទាំងបាច់ៗ ក្នុងអាជីពសិល្បៈ ជាពិសេសងារជាពិធីការិនីក្នុងការប្រគំតន្ត្រីតាមខេត្ត ។
ថ្លែងប្រាប់ Post News នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ តារាសម្តែង និងពិធីការិនី ណូម័រ បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននាងកំពុងរវល់នឹងការងារ សិល្បៈជាពិសេសការងារធ្វើពិធីការិនីតាមខេត្ត តែម្តងជាមួយនឹងតន្ត្រីស្រាបៀរអ៊ិចស្ពឺត ។
ណូម័រ ថា«ការងារជាពិធីការិនីតាមខេត្ត នាពេលបច្ចុប្បន្នខ្ញុំរវល់ស្ទើរគ្មានថ្ងៃសម្រាក ទោះបីជាខែនេះជាខែភ្លៀងក្តី ដោយកាលមុន១សប្តាហ៍រវល់តែ៣ថ្ងៃទេ តែឥឡូវវិញ ១សប្តាហ៍ធ្វើជាពិធីការិនីក្នុងការប្រគំតន្ត្រីតាមខេត្ត រហូតដល់ទៅ ៥ថ្ងៃទៅហើយ» ។
ជាមួយនឹងភាពមមារញឹកនេះ ណូម័រ ក៏បានអះអាងថា ចំណូលក៏រកបានតាមហ្នឹងផងដែរ ។
ដោយសារតែងប់នឹងភាពជោគជ័យ ក៏ដូចជា រកថវិកា នេះ ណូម័រ ក៏បានធ្វើការច្រានចោល រឿងស្នេហាដោយនាងបញ្ជាក់ថា មិនទាន់គិតនោះទេរឿងនោះ ពេលណាពេលហ្នឹងហើយ បើទោះបីជាមានបុរសជាច្រើនតាមសូមស្រឡាញ់ក៏ដោយនោះ៕
មតិយោបល់