ត្បូងឃ្មុំៈ ជនសង្ស័យឈ្មោះ ហ៊ន បូរ៉ា ហៅប៉ែល ដែលបានធ្វើសកម្មភាពប្លន់ម្តងហើយ ម្តងទៀត នៅខេត្តកំពង់ចាម តាំងពីឆ្នាំ២០១១-២០១៣ ២០១៤-២០១៥-២០១៦ ហើយបានធ្វើសកម្មភាពលើកចុងក្រោយដោយប្លន់ម៉ូតូកាលពីថ្ងៃ៨ ខែធ្នូ ឆ្នាំ២០១៧ នៅឃុំប្រធាតុ ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ នាពេលថ្មីៗនោះ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយមាន នគរបាលជំនាញព្រហ្មទណ្ឌស្រុក នគរបាលជំនាញខេត្តត្បូងឃ្មុំ ក្រោមការចង្អុលបញ្ជារបស់លោកឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំតាមវិធានសម្ងាត់ផងចំហរផង និងមានការដឹកនាំប្រតិបត្តិការផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងទទូលផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ចក់ សុខកៅ នាយការិយាព្រហ្មទណ្ឌកម្រិតធ្ងន់និងសហការីជំនាញៗរបស់គាត់ បានតាមប្រមាញ់និងចាប់បានជននេះនារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ខណៈគេកំពុងសម្ងំគេចខ្លួននៅភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
បញ្ជាក់ថា ៖ ចំពោះប្រជាពលរដ្ឋល្អ ដែលបានរាយការណ៍ពីគោលដៅលាក់ខ្លួនរបស់ជននេះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នឹងជូនរង្វាន់ដូចអ្វីដែលលោកបានសន្យាគ្រាមុនផងដែរ។
ចំណែកជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និងបញ្ជូនខ្លួនចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់