ក្រចេះ: បុរសជាជនជាតិចិនម្នាក់ បានពុលអាហារសមុទ្រ បណ្តាលឲ្យប្រកាច់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ស្ថិតក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
ជនរងគ្រោះឈ្មោះ យ៉ាង ស៊ុង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបម្រើការងារ នៅកាស៊ីណូហេងហេង មានស្រុកកំណើតនៅភូមិអូស៊ី ឃុំសីអាន ស្រុកស៊ាងស៊ី ខេត្តយ៉ាងស៊ឹង ប្រទេសចិន។
មុនពេលកើតហេតុជនរងគ្រោះ បានទៅបរិភោគអាហារគ្រឿងសមុទ្រ ព្រមទាំងម្ហូបចិន និងតៅហ៊ូ នៅម្តុំកាស៊ីណូហេងៗ រួចក៏ពុលប្រកាច់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោយមកលោកគ្រូពេទ្យ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារពុលចំណីអាហារពិតបា្រកដមែន៕
មតិយោបល់