មណ្ឌលគិរីៈ លោកខៃ វណ្ណៈ អធិការរងស្រុកអូរាំងទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់Post Newsថា មានករណីស្រ្តីម្នាក់ត្រូវមែកឈើបាក់សង្កត់ពីលើ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២៥ មករា ២០១៨ ស្ថិតនៅក្រុមពូឡា ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។
សពរងគ្រោះមានឈ្មោះ អ៊ែល បៀន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិព្នង រស់នៅភូមិឃុំកើតហេតុ។ ក្រោយកើតហេតុ កម្លាំងជំនាញបានចុះទៅធ្វើកោសល្យវិច័យ លើសាកសព រួចក៏រកឃើញអត្តសញ្ញាណប័ណ្ណ របស់ជនរងគ្រោះផងដែរ ចំណែកសពប្រគល់ជួនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់