ព័ត៌មានអន្តរជាតិ

មេដឹកនាំពិភពលោក ផ្ញើសារចូលរួមរំលែកទុក្ខ ឥណ្ឌា ជុំវិញករណីឆេះព្រះវិហារ ដែលឆក់យកជីវិតមនុស្ស ១១០នាក់

(ញូដេលី)៖ មេដឹកនាំប្រទេសជាច្រើន នៅលើពិភពលោក បានផ្ញើសារលិខិត ចូលរួមរំលែកទុក្ខ ចំពោះ ប្រជាពលរដ្ឋ និងរដ្ឋាភិបាលឥណ្ឌា ជុំវិញករណីអគ្គីភ័យលេបត្របាក់ព្រះវិហារមួយកន្លែង កាលពីយប់ថ្ងៃ អាទិត្យ ដែលបានបណ្តាលឲ្យមនុស្ស ១១០នាក់ស្លាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅរសៀលថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០១៦។

នៅក្នុងបណ្តាញសង្គម Tweeter របស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានសរសេរ ដូច្នេះថា «វាជាក្តីរន្ធត់ និង តក់ស្លុតក្នុងបេះដូងណាស់»។ ក្រោយពីដឹងហេតុការណ៍ភ្លាមៗលោក ម៉ូឌី បានធ្វើដំណើរតាមយន្តហោះយោធាពិសេស ជាមួយក្រុមវេជ្ជបណ្ឌិត ១៥នាក់ ទៅកាន់រដ្ឋ Kerala ដែលជាកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យហេតុការណ៍ដោយផ្ទាល់ និង សង្គ្រោះអ្នកជំងឺនៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថាសារលិខិតរំលែកទុក្ខ មានមកពីបណ្តាប្រទេសជាច្រើន ក្នុងនោះមានចក្រភពអង់គ្លេស, ប៉ាគីស្ថាន និង ប្រទេសជាច្រើនទៀត។ អគ្គីភ័យដែលបង្កឡើងដោយ ការដុតកាំជ្រួចខុសបច្ចេកទេស បានលេបត្របាក់តំបន់ជុំវិញព្រះវិហារមួយ ដែលមានមនុស្សរស់នៅជាង ១៥,០០០នាក់ ភាគច្រើនជា ស្ត្រី និង កុមារ ដែលមកចូលរួមទស្សនាការបាញ់កាំជ្រួច៕

photo_2016-04-11_12-54-07 photo_2016-04-11_12-54-09 photo_2016-04-11_12-54-21 photo_2016-04-11_12-54-26

មតិយោបល់