ភ្នំពេញៈ បុរសម្នាក់ចតរថយន្តបាឡែននៅមុខផ្ទះក្នុងបុរីពិភពថ្មី ស្រាប់តែត្រូវចោរលួចយកមកដោះស្លាកលេខចេញ ដាក់ស្លាកលេខថ្មី បម្រុងនឹងបើកចេញ តែម្ចាស់តាមទាន់ ក៏បានឡើងជិះរថយន្តមួយគ្រឿងទៀត បើកគេចខ្លួនដោយសុវត្ថិភាព។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងបុរីពិភពថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីម្ចាស់បានឲ្យដឹងថា រថយន្តរបស់គាត់ម៉ាកបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AM-9954 បានចតនៅមុខផ្ទះក្នុងបុរីពិភពថ្មី ខណៈគាត់ភ្ញាក់ឡើងស្រាប់តែបាត់រថយន្តក៏មានការឆោឡោទៅប្ដឹងសន្តិសុខនិងសមត្ថកិច្ច ហើយភ្លាមៗគាត់បានឆែកតាម GPS ស្រាប់តែឃើញរថយន្តរបស់នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ចូលតាមម្លិះម៉ាស្សា តាមមកដល់ចំណុចនោះស្រាប់តែក្រុមចោរទាំងនោះបានឡើងជិះរថយន្តមួយគ្រឿងទៀតគេចបាត់ស្រមោល ។
ប្រភពបន្តទៀតថា គាត់មកមើលរថយន្តរបស់គាត់ ស្រាប់ស្លាកលេខគេដូរដាក់ស្លាកលេខ បាត់ដំបង 2A-6596 ទៅវិញ បានបើកទ្វាររថយន្តស្រាប់តែឃើញខោអាវរបស់គាត់ថែមទាំងស្លាកលេខរថយន្តរបស់គាត់ថែមទៀតផង។
ក្រោយកើតហេតុគាត់បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានខណ្ឌដង្កោដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវនិងឈានទៅដល់កំណត់មុខសញ្ញាចាប់ក្រុមចោរទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
https://youtu.be/9WyD4BNO1wk
មតិយោបល់