ព័ត៌មានជាតិ

រថយន្តកាមារីបាឡែនមួយគ្រឿងខណៈដែលកំពុងបើកឡើងភ្នំបូកគោស្រាប់តែឆេះភ្ញាក់ផ្អើលទាំងថ្ងៃ

កំពត: នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១និង១០នាទី មានករណីអគ្គិភ័យឆាបឆេះរថយន្តចំនួន០១គ្រឿងតាម បណ្តោយ ផ្លូវជាតិលេខ៣២ ផ្លូវឡើងបូកគោ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។
រថយន្តខាងលើម៉ាកកាម៉ារីបាឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-3745 មានទិសដៅពីក្រោមឡើងទៅលើភ្នំបូកគោ លុះដល់កន្លែងកើតហេតុបានឆ្លងភ្លើងបណ្ដាលឲ្យឆេះតែម្ដង ។
ករណីនេះរថយន្ត ពន្លត់ អគ្គិភយ័បាន ចុះ មក អន្តរាគមន៍ បាញ់ពន្លត់ អគ្គិភ័យ នេះផងដែរ ។
អ្នកបើបររថយន្ដឈ្មោះ ចាប ផាង ភេទ ប្រុស អាយុ ៦៤ ឆ្នាំ រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មិនមានរបួសនិងអ្នករួមដំណើរមួយនាក់ឈ្មោះ ភឹម សាវុធ ភេទ ប្រុស អាយុ ៦៥ ឆ្នាំ រស់នៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ខេត្តតាកែវ មិនមានរបួស ។
រថយន្តដែលឆេះត្រូវបាន កម្លាំង ជំនាញទាក់ទងឡានស្ទួច ដើម្បីស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបូគោ៕

 

មតិយោបល់