ព័ត៌មានអន្តរជាតិ

លោក ត្រាំ ប្រាប់មេដឹកនាំពិភពលោកថា ខ្លួនគិតផលប្រយោជន៍អាមេរិកជាធំ ប៉ុន្តែមិនមែនមានន័យថា អាមេរិកឯកានោះទេ

ស្វីសៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់មេដឹកនាំបណ្តាប្រទេសនានាទូទាំងសកលលោកថា «លោកតែងតែដាក់អាមេរិកជាអាទិភាព ក្នុងការធ្វើពាណិជ្ជកម្ម ប៉ុន្តែមិនមែនមានន័យថាអាមេរិកឯកានោះទេ» ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨។

ការថ្លែងរបស់លោក បានធ្វើទ្បើងនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃសុក្រ ដោយលោកបានបន្ថែមថា «អាមេរិក កំពុងបើកទូលាយ សម្រាប់ការធ្វើពាណិជ្ចកម្មទូទៅ ដោយនឹងផ្តល់ឱកាសដល់ការប្រកួតប្រជែងជាថ្មី»។

យ៉ាងណាមិញលោក ត្រាំ ក៏បានព្រមានដែរថា ទន្ទឹមនឹងការបើកទូលាយរបស់អាមេរិក តែរដ្ឋាភិបាលក៏មិនអាចអត់ឱនឲ្យទ្បើយ ចំពោះការធ្វើពាណិជ្ជកម្មណាមួយ ដែលរំលោភបំពានលើប្រទេសដទៃទៀតនោះ។

សូមជំរាបថា គោលនយោបាយក្នុងយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ បានផ្តោតសំខាន់ទៅលើផលប្រយោជន៍អាមេរិកជាអាទិភាព ក្នុងគោលបំណងដើម្បីការពារក្រុមហ៊ុនផលិតក្នុងស្រុក ពីការប្រកួតប្រជែងពីបរទេស៕

មតិយោបល់