ព័ត៌មានកីឡា

Man Utd ស៊ុតមិនសំចៃនៅ FA Cup

ក្រុមបីសាចក្រហម Manchester United បានបំបាក់ក្រុម Yeovil Town យ៉ាងចាស់ដៃ ក្នុងលទ្ធផល​ ៤-០ នៅ FA Cup ស្របពេលដែល Alexis Sanchez បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បាន ១គ្រាប់ផងដែរ។

នេះគឺជាការបង្ហាញទម្រង់លេងយ៉ាងល្អ របស់ក្រុមបីសាចក្រហម Manchester United ក្នុងនាមជាក្រុមជើងខ្លាំងមួយនៅ Premier League មកបំបាក់ក្រុមនៅ​លំដាប់ទាបមួយ។ ជាក់ស្តែងណាស់ Man Utd អាចរកគ្រាប់បាល់ដល់ទៅ ៤គ្រាប់​ដោយមិនឲ្យក្រុម Yeovil Town តដៃបានវិញឡើយ ដែល ៤គ្រាប់របស់ក្រុមកំពូលអង់គ្លេសមួយនេះ រកបានដោ Marcus Rashford នៅនាទីទីនៅនាទីទី៤១, Ander Herrera ស៊ុតបាននៅនាទីទី៦១, Jesse Lingard នៅនាទីទី៨៩ និងខ្សែប្រយុទ្ធ Romelu Lukaku ស៊ុតបាននៅនាទីទៅ ៩០។

យ៉ាងណាវិញនោះ បើយើងក្រឡេកមើល ខ្សែប្រយុទ្ធចំណូលថ្មី Alexis Sanchez ដែល Man Utd ទើបទិញពី Arsenal វិញ ថ្វីបើកីឡាករឈីលី រូបនេះ លេងក្នុងជម្រើស ១១នាក់ដំបូង បាន ៧២នាទី មិនអាចរកគ្រាប់បាល់បាន​មែន តែ Sanchez បង្ហាញទម្រ់លេងយ៉ាងល្អនៅក្លិបថ្មី ដោយអាចបោះបាល់ ១គ្រាប់ឲ្យ Herrera ទាត់បញ្ចូលទីផងដែរ។

ដូច្នេះហើយ​ ក្រុមបីសាចក្រហម Manchester United បានបន្តឡើងទៅកាន់វគ្គបន្ទាប់ទៀត នៃ FA Cup ស្របពេលដែលក្រុមខ្លាំងផ្សេងៗទៀត ត្រូវប្រកួតនៅយប់នេះ និងយប់ស្អែក។

https://www.youtube.com/watch?v=cAyWzfejatU

មតិយោបល់