សៀមរាបៈ ជនសង្ស័យចំនួន១០នាក់ រួមនិងភ្ញៀវទេសចរចំនួន៧៧នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលសមត្ថកិច្ចជំនាញ បើកប្រតិបត្តិការចុះបង្ក្រាប ច្រៀងរាំអាសអាភាស មួយកន្លែង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើនេះមានចំនួន១០នាក់ ទី១. Hone Daniel Richard ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិអង់គ្លេស, ទី២ឈ្មោះ Paul Francis Harris ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិអង់គ្លេស, ទី៣ឈ្មោះ Thomas alexanderJeffries ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិអង់គ្លេស ,ទី៤ឈ្មោះ.Job robertus ភេទប្រុស អាយុ២២ឆ្នាំ ជនជតិអង់គ្លេស, ទី៥ឈ្មោះ.VINcenthook ភេទប្រុស អាយុ ២៦ឆ្នាំ, ទី៦ឈ្មោះ. Brasch paul Martin ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិញូហ្សឺឡែន , ទី៧ឈ្មោះ. Stevens billy ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិអង់គ្លេស, ទី៨ឈ្មោះ. ballvrre David Nikolais Alex ភេទប្រុស ជនជាតិអង់គ្លេស, ៩ឈ្មោះ drolet Jessica ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិកាណាដា និងទី១០ឈ្មោះ Kazoleas Edensaran ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិកាណាដា ។ និងប្រមូលភ្ញៀវទេសចរ ចំនួន ៧៧នាក់នាំទៅកាន់ស្នងការដ្ឋានធ្វើការអប់រំ រួចឲ្យគាត់ត្រឡប់ទៅវិញ ។
ដោយឡែក ជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់