ព័ត៌មានជាតិ

Update៖ ហួសថ្លែង! ទំនាស់ពាក្យសម្ដី បុរសម្នាក់ វាយប្រពន្ធដល់សន្លប់ រួចធ្វើអត្តឃាតចង.កសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល

ភ្នំពេញៈ កាលពីព្រលប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែង ក្បែរផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន។

ជនរងគ្រោះឈ្មោះ ធឿន ឃីម អាយុ៣០ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិ-ឃុំកើតហេតុ មានស្រុកកំណើតនៅខេត្តកំពត។

ប្រភពពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុ គាត់បានមានទំនាស់ពាក្យសម្ដី ជាមួយប្ដី ឈានដល់ការប្រើហិង្សា ដោយប្ដីវាយគាត់ បណ្ដាលឲ្យសន្លប់ ត្រូវបានអ្នកជិតខាង ជួយបញ្ចូនទៅមន្ទីរពេទ្យ។

ចំណែកបុរសជាប្ដី មិនបានទៅណាទេ គឺភ្លាមៗនោះ បានដើរចូលទៅក្នុងបន្ទប់ជួល ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងតែម្ដង។

ក្រោយទទួលបានដំណឹងនេះ សមត្ថកិច្ច ចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសព ដើម្បីធ្វើកំណត់ហេតុ ចាត់ការតាមនីតិវិធី៕

មតិយោបល់