ភ្នំពេញៈ ជនសង្ស័យប្រុសស្រីចំនួន៣៩នាក់ ជាមុខសញ្ញាចែកចាយនិងប្រើប្រាស់ថ្នាំញៀន ត្រូវបានកម្លាំងខណ្ឌឫស្សីកែវសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលទួលសង្កែទី១ ធ្វើការឃាត់ខ្លួនបានបន្តបន្ទាប់ដកហូតថ្នាំញៀន១៤កញ្ចប់ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចតំបន់មិនរៀបរយខាងក្រោយប៉ុស្តិ៍ទួលសង្កែទី១ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្តឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍នេះគឺកម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៣៩នាក់ក្នុងនោះស្រី៤នាក់ ប្រុស៣៥នាក់ និងសម្ភារៈដកហូតម្សៅក្រាមពណ៌សថ្លាចំនួន០១៤កញ្ចប់តូចនឹងវត្ថុតាងមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ៣៩នាក់ខាងលើរួមនឹងវត្ថុតាងត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕
https://youtu.be/ZSe9_aF2pfQ
មតិយោបល់