កណ្ដាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏មិនគួរឲ្យជឿមួយបានកើតឡើង ក្រោយពីមានម៉ូតូម៉ាកហុងដាឌ្រីម បើកបុកគូទរថយន្តមិនស្គាល់ម៉ាក បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយខណៈនោះមានមុនស្ស៣នាក់ ធ្វើដំណើរឃើញក៏ចុះជួយជនរងគ្រោះ តែសំណាងអាក្រក់ត្រូវរថយន្តសង្រ្គោះបន្ទាន់ បុកពីក្រោយអ្នកជួយ២នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោ៩និង៤០នាទីយប់ ស្ថិតលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រ២៦-២៧ ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
អ្នកបើករថយន្តសង្រ្គោះឈ្មោះ ផុន ថាត ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើករថយន្តសង្រ្គោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកណ្តាល 2A-7748 ចំណែកម្ចាស់ម៉ូតូបង្កពុំស្គាល់ឈ្មោះ ជិះម៉ូតូឌ្រីម ពណ៌ខ្មៅ ស្លាកលេខកំពង់ចាម 1O-1743។
ក្រោយកើតហេតុ សមត្ថកិច្ចបញ្ជូនជនរងគ្រោះទាំង៣នាក់ ទៅកាន់មន្ទីរពេទ្យឯកជនបែកចាន។ ចំណែកអ្នកបើករថយន្តសង្គ្រោះ ត្រូវបានឃាត់ខ្លួន និងយកវត្ថុតាងទាំងអស់មករក្សាទុក រង់ដោះស្រាយទៅតាមនីតិវិធីច្បាប់៕
មតិយោបល់