ព័ត៌មានជាតិ

សុំឲ្យលេង(ត)មិនលេង! តន្ត្រីសម័យមួយក្រុម ត្រូវជនសង្ស័យជិះម៉ូតូព្រួតវាយ ផ្អើលក្រុងប៉ោយប៉ែត!

បន្ទាយមានជ័យៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពព្រួតវាយ និងគប់ដុំថ្ម ទៅលើក្រុម ក្រុម​តន្ត្រីសម័យ​៥​នាក់ បណ្តាលឲ្យរបួស ក្រោយពីខឹងសុំឲ្យលេង(ត) តែក្រុមតន្ត្រីមិនយល់ព្រម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រហែល៤រសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅភូមិ​ដុ​ង​អារ​ញ្ញា សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ។

ករណីហិង្សានេះត្រូវបានជនរងគ្រោះបញ្ជាក់ថា បណ្តាលមកពីក្រុមជនសង្ស័យសុំឲ្យ ក្រុមតន្ត្រីពួកខ្លួនប្រគុំបន្តពេលចប់កម្មវិធី តែដោយសារជាប់ទទួល១រោងផ្សេងទៀត ទើបមិនយល់ព្រម ស្រាប់តែកើតរឿងរ៉ាវជាអំពើហិង្សាព្រួតគ្នាដេញវាយ បណ្តាលឲ្យមានអ្នករបួសបែបនេះតែម្តង។

ក្រោយ​កើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវ រកយុត្តិធម៌ជូនខ្លួនបន្តទៀត៕

មតិយោបល់