ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលកូរ៉េខាង​ជើង ​ជំរុញឲ្យ​ប្រជាជាតិ​កូរ៉េ​ទាំងពីរ​រួបរួម​គ្នា

កូរ៉េៈ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្លូវការរបស់កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានអំពាវនាវ និងជំរុញឲ្យប្រជាជនកូរ៉េខាងជើង និងខាងត្បូង ខិតខំប្រឹងប្រែងនៅក្នុងដំណើរការបង្រួបបង្រួមប្រជាជាតិទាំង២។ នេះបើយោងតាមសារព័ត៌មាន KCNA ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨។

គោលនយោបាយនេះ ត្រូវបានគេចាត់ទុកថា ជាដំណឹងល្អដ៏កម្របំផុត សម្រាប់ប្រទេសកូរ៉េទាំង២ បន្ទាប់ពីពួកគេ កំពុងសហការគ្នា នៅក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា ឆ្នាំ២០១៨ ដែលនឹងចាប់ផ្តើមនាថ្ងៃទី៩ ខែកុម្ភៈ ខាងមុខ។

ប្រភពដដែល បានបន្ថែមថា រដ្ឋាភិបាលកូរ៉េខាងជើង មានជំនឿចិត្តថា ប្រជាជនកូរ៉េទាំងអស់​ នឹងចូលរួមលើកស្ទួយ ក៏ដូចជាជំរុញ ឲ្យមានទំនាក់ទំនង ព្រមទាំងការសហការគ្នា នានាលើគ្រប់រូបភាព។

ដោយក្រុងព្យុងយ៉ាង បានប្តេជ្ញាថា នឹងជម្នះរាល់ឧបសគ្គទាំងអស់​ ដែលរារាំងដល់ដំណើរការបង្រួបបង្រួមប្រជាជាតិកូរ៉េ​ទាំងពីរផងដែរ៕

មតិយោបល់