ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីហិង្សា

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង ១០នាទី ករណីហិង្សាដោយចេតនានៅចំណុចការដ្ឋានមណ្ឌលកែប្រែ ស្ថិតភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះចំនួន ០២នាក់៖
១. ឈ្មោះ ភុយ ពេជ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការក្នុងការដ្ឋាន មានទីលំនៅស្នាក់នៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល (មានស្នាមរបួសថ្ពាល់ខាងឆ្វេងហើមជាំស្រាល) ។
២. ឈ្មោះ លុយ ប៊ុនធឿន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (មានស្នាមរបួសក្បាលធ្ងន់) ។

ជនសង្ស័យចំនួន ០២នាក់ (ឃាត់ខ្លួន)៖
១. ឈ្មោះ អ៊ុន ដារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ទីលំនៅស្នាក់នៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល ។
២. ឈ្មោះ វង្ស ទួ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅស្នាក់នៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (របួសថ្ពាល់ខាងស្ដាំ) ។

វត្ថុតាងចាប់យក៖ ដុំថ្ម ចំនួន០១ដុំ ។

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨យប់ឈ្មោះ ភុយ ពេជ និងឈ្មោះ អ៊ុន ដារ៉ា បានទាក់ពាក្យសម្ដីគ្នាម្ដងរួចមកហើយរៀបនឹងបានប្រើហិង្សាដាក់គ្នាទៅហើយ តែត្រូវបានកម្មករនៅក្នុងការដ្ឋានជាមួយគ្នាឃាត់ ហើយបានចូលដេករៀងៗខ្លួន ។

លុះនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤ និង ១០នាទីឈ្មោះ ភុយ ពេជ បានដើរចេញពីការដ្ឋានមកក្រៅដើម្បីមកទិញម្ហូបហូបបាយ ក៏បានជួបឈ្មោះ អ៊ុន ដារ៉ា និង ឈ្មោះ វង្ស ទួ បានជិះម៉ូតូកាត់មុខរួចបានរោទិ៍សំឡេងម៉ូតូខ្លាំងៗធ្វើការឌឺដងដាក់ឈ្មោះភុយ ពេជ រួចហើយបានបបួលឈ្មោះ ភុយ ពេជ វ៉ៃគ្នាទៀត តែឈ្មោះ ភុយ ពេជ មិនបានតបតទៅវិញទេ រួចហើយបានដើរទៅទិញកន្លែងលក់ម្ហូប ពេលនោះជនសង្ស័យទាំងពីរ ក៏តាមឈ្មោះ ភុយ ពេជ ទៅដល់កន្លែងលក់ម្ហូបទៀត ហើយបន្ទាប់មកក៏បានទាក់ពាក្យសម្ដីគ្នា បន្ទាប់មកជនសង្ស័យទាំងពីរបាននាំគ្នាព្រួតវាយទៅលើឈ្មោះ ភុយ ពេជ ក្រោយមកឈ្មោះ ភុយ ពេជ បានរត់ចូលទៅក្នុងការដ្ឋានហើយស្រែកអោយមិត្តភក្រ្ក័របស់ខ្លួនជួយ ។ ពេលនោះឈ្មោះ លុយ ប៊ុនធឿន និង ឈ្មោះ ស៊ី ម៉េងហាក់ បានរត់ទៅជួយតែត្រូវបានឈ្មោះ អ៊ុន ដារ៉ា យកដុំថ្មគប់សំដៅទៅលើឈ្មោះ លុយ ប៊ុនធឿន ត្រូវចំក្បាលបែកឈាមដួលសន្លប់ទៅនឹងដី រួចហើយឈ្មោះ អ៊ុន ដារ៉ា និង ឈ្មោះ វង្ស ទួ បាននាំគ្នារត់ចូលទៅក្នុងការដ្ឋាន ក៏ត្រូវបានកម្មករក្នុងការដ្ឋានចាប់ខ្លួនប្រគល់ជូនសមត្ថកិច្ច ។

ពេលទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ បានចុះទៅដល់កន្លែងកើតហេតុ រួចបាននាំខ្លួនជនសង្ស័យទាំងពីរ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់