ព័ត៌មានជាតិ

Update: ផ្ទះជាង១០ខ្នង ត្រូវបំផ្លាញដោយអំណាចអគ្គិភ័យជាង ១ម៉ោង

កំពង់ឆ្នាំង: ផ្ទះប្រជាពលរដ្ឋសង់អំពីឈើ នៅចន្លោះពីផ្សារក្រោម និងផ្សារលើ ស្ថិតនៅ ភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ក្នុងរយៈពេលជាង ១ម៉ោង ត្រូវអគ្គិភ័យឆេះបំផ្លាញនៅសល់តែផេះផង់។

ថ្លែងបា្រប់ Post News តាមទូរសព្ទ័ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ លោកវរៈសេនីយ៍ ម៉ក់ សារី អនុប្រធានសេនាធិការ នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងរយៈពេលជាង១ម៉ោង ចាប់ពីម៉ោង៣:៣០នាទី ដល់ម៉ោង៤:៤៥នាទី រសៀលថ្ងៃទី២០ ខែមេសានេះ ផ្ទះប្រជាពលរដ្ឋ ចំននួ១៤ខ្នង សង់អំពីឈើ ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង ហើយរហូតមកទល់ នឹងម៉ោងជាង៥នេះ ភ្លើងបានរលត់អស់ហើយ ក្រោយពី សមត្ថកិច្ចខេត្តកំពង់ឆ្នាំង លោកស្នងការ ប្រាក់ វទ្ធី បានបញ្ជា និងដឹកនាំកំលាំងអន្តរាគមន៍ទាន់ពេលវេលា ពោលមិនឲ្យមានការរាលដាលតទៅទៀត។

លោក ម៉ក់ សារី បន្តទៀតថា ក្នុងហេតុការណ៍អគ្គិភ័យនេះ សមត្ថកិច្ចបានអន្តរាគមន៍ ទ្បានទឹក៣គ្រឿង ស្មើរនឹងជិត១០០ជើង ប៉ុន្តែនៅក្នុងហេតុការណ៍នោះមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ ហើយមូលហេតុសមត្ថកិច្ច ក៍មិនទាន់បញ្ជាក់ឲ្យច្បាស់នោះទេ៕

photo_2016-04-20_17-31-24 photo_2016-04-20_17-31-14 photo_2016-04-20_17-31-15 photo_2016-04-20_17-31-38 photo_2016-04-20_17-31-36 photo_2016-04-20_17-31-34 photo_2016-04-20_17-31-35 (2) photo_2016-04-20_17-31-35 photo_2016-04-20_17-31-32 photo_2016-04-20_17-31-33 photo_2016-04-20_17-31-30 photo_2016-04-20_17-31-31 (2) photo_2016-04-20_17-31-31 photo_2016-04-20_17-31-28 photo_2016-04-20_17-31-29 photo_2016-04-20_17-31-26 (2) photo_2016-04-20_17-31-26 photo_2016-04-20_17-31-27 photo_2016-04-20_17-31-25 photo_2016-04-20_17-31-22 photo_2016-04-20_17-31-23 photo_2016-04-20_17-31-20 photo_2016-04-20_17-31-21 (2) photo_2016-04-20_17-31-21 photo_2016-04-20_17-31-19 photo_2016-04-20_17-31-17

មតិយោបល់