ភ្នំពេញៈ បុរសម្នាក់បើករថយន្តសាមុយដឹកអ្នកមានកូនខ្ចីពីខេត្តព្រៃវែងមកដល់ត្រង់ចំណុចជិតស្តុបអង្គឌួង ក៏ស្ទះស្រាប់តែវ៉ាទៅផ្លូវម្ខាងទៀត វ៉ាក់អឺជាមួយរថយន្តហាយឡែនឌ័រ ក៏បុក បណ្តាលឲ្យរងការខូចខាត តែមិនខ្លាំងនោះទេ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ផ្សារថ្មីទី១ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តសាមុយមួយគ្រឿងមិនមានដាក់ស្លាកឈ្មោះ បានបើកដឹងអ្នកមានកូនខ្ចីប្រហែលជា៦ទៅ៧នាក់ដឹកមកពីស្រុកព្រះស្តេចខេត្តព្រៃវែងបម្រុងនឹងដឹកទៅពេទ្យគន្ធបុប្ផា ស្រាប់តែមកដល់ជិតស្តុបពេទ្យព្រះអង្គឌួងក៏រថយន្តសាម៉ុយបានវ៉ាទៅផ្លូវម្ខាងទៀតក៏ជ្រុលទៅបុករថយន្តហាយឡែនឌ័រពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AG-2485 ដែរបើកបរដោយបុរសម្នាក់ស្របទិសដៅចរាចរណ៍បណ្តាលឲ្យរថយន្តហាយឡែនឌ័រ រងការខូចខាតផ្នែកបន្តិចបន្តួច។ រីឯរថយន្តសាមុយរងការខូចខាតផ្នែកខាងមុខបន្តដំណើរទៅមុខលែងរួចតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានមកដល់កន្លែងកើតហេតុធ្វើការដោះស្រាយគ្នាហើយបញ្ចប់ដោយស្មើគ្នាយកធ្វើរាងខ្លួន រីឯអ្នកមានកូនខ្ចីជិះកង់បីដើម្បីបន្តដំណើរទៅមន្ទីរពេទ្យគន្ធបុប្ផា ៕
https://youtu.be/5r-OaJogT3s
មតិយោបល់