ប៉ៃលិនៈ កាលពីវេលាម៉ោង៦ និង៣០ នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ មានករណីអំពើឃាតកម្មមួយ កើតទ្បើងនៅក្នុងភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួស។
ជនរងគ្រោះទាំងបីនាក់៖ ទី១-ឈ្មោះ សុខ ស្រីម ភេទស្រី អាយុ ៥៥ឆ្នាំ ត្រូវជាម្ដាយបង្កើត បានស្លាប់បាត់បង់ជីវិត ទី២-ឈ្មោះ ធុង ថូ ភេទប្រុស អាយុ ២៤ឆ្នាំ របួសក្បាល ត្រូវជាប្អូនរបស់ជនដៃដល់ និងទី៣-ឈ្មោះ ធុង សារី ភេទស្រី អាយុ ២០ឆ្នាំ របួសក្បាលផ្នែកខាងក្រោយ។
ចំណែកជនដៃដល់ឈ្មោះ ធុង នាង ភេទប្រុស អាយុ ៣១ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ អ្នកទាំង៤រស់នៅភូមិឃុំកើតហេតុខាងលើ។
បច្ចុប្បន្នជនដៃដល់ ត្រូវបានបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់ ចំណែកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់