ភ្នំពេញៈ បុរសជាជនជាតិកូរ៉េម្នាក់ បើករថយន្តម៉ាកកាមរីបាឡែន បុកម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៦ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GI-1670 បើកបរទិសដៅពីត្បូងទៅជើង ឆ្លងផ្លូវស្រាប់តែមានរថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Y-3695 បើកបរដោយបុរសជាជនជាតិកូរ៉េម្នាក់ ទិសដៅពីលិចទៅកើត ក៏បានបុកម៉ូតូដែលឆ្លងផ្លូវបណ្តាលឲ្យបុរសម្នាក់រងរបួសបាក់ជើង ត្រូវរថយន្តសាមុយរបស់មន្ទីរពេទ្យហុកហាក់ ដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញក៏បានវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
https://youtu.be/RL76gKmy-Ns
មតិយោបល់