ភ្នំពេញៈ អ្នកស្នងមរតកគុនខ្មែរ៤នាក់គឺ រឿងសោភ័ណ្ឌជាមួយពេជ្រសីហា និងផលសោភ័ណ្ឌជាមួយឃីមឌីម៉ា នឹងត្រូវប្រជែងគ្នាយកយកជើងឯក២ស្ថាប័នផ្សេងគ្នា នៅចុងសប្តាហ៍នេះ។
អ្នកប្រដាល់ជំនាញដៃ រឿងសោភ័ណ្ឌ និងត្រូវប៉ះជើងខ្លាំង ពេជ្រ សីហា ក្នុងវគ្គផ្តាច់ព្រ័ត្រប្រដាល់គោលជល់របស់ CNC នាល្ងាចថ្ងៃទី១៨ឧសភា។ សោ ភ័ណ្ឌ ឡើងដល់វគ្គនេះ ក្រោយផ្តួល ឡុងសុភី ឲ្យសន្លប់ទឹកទី២ កាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី៤ ឧសភា ខណៈ ពេជ្រសីហា ផ្តួលថៃទឹក៤។
ចំណែក ផលសោភ័ណ្ឌ ដែលមិនទាន់ស្គាល់ពាក្យថាចាញ់សោះ ក្នុងវគ្គវិលជុំ នឹងត្រូវប្រឈមជាមួយកូននាគខ្មៅ ឃីម ឌីម៉ា នៅល្ងាចថ្ងៃទី១៩ឧសភា ដើម្បីសម្រេចថានរណាជាម្ចាស់ខ្សែក្រវ៉ាត់ខារ៉ាបាវវគ្គ៣។
ការប្រកួតដ៏តានតឹងទាំង២គូនេះ អ្នកឈ្នះនឹងទទួលបានខ្សែក្រវ៉ាត់មួយគ្រឿងអមដោយប្រាក់រង្វាន់ ៥០០០ដុល្លារ៕
មតិយោបល់