Barcelona និង Real Madrid បានយកឈ្នះ លើគូប្រកួតរបស់ពួកគេក្នុងលទ្ធផល ៤-១ ដូចគ្នាកាលពីយប់មិញដែលធ្វើឲ្យសមរភូមិ Laliga កាន់តែតានតឹង។
ក្រុមយក្សទាំង ២ របស់អេស្ប៉ាញ Barcelona និង Real Madrid នៅតែមិនភ្លាត់ស្នៀតក្នុងការស្វែងរក ៣ពិន្ទុ ដើម្បីប្រជែងយកពាន Laliga រដូវកាលនេះ។
ក្រុមអ្នកមានបុណ្យ Barcelona បានយកឈ្នះ លើក្រុមម្ចាស់ផ្ទះ Las Palmas ៤-១ ដោយការស៊ុត ៣គ្រាប់ម្នាក់ឯងរបស់ Neymar នៅនាទីទី ២៥, ៦៧ និង ៧១ ស្របពេលដែល Suarez ស៊ុតបាន ១គ្រាប់ នៅនាទីទី ២៧។ ចំណែក Real Madrid វិញបានយកឈ្នះលើក្រុម Sevilla ៤-១ ដូចគ្នា ដែលស៊ុតបញ្ចូលទីដោយ Nacho Fernandez នៅនាទីទី ១០ Cristiano Ronaldo ២ គ្រាប់នៅនាទីទី ២៣ និង ៧៨ ខណះ ១គ្រាប់ចុងក្រោយរកបានដោយ Toni Kroos នៅនាទីទី ៨៤។
សរុបពិន្ទុសប្តាហ៍ទី ៣៧នេះ Barcelona និង Real Madrid មាន ៨៧ពិន្ទុដូចគ្នា តែ Real Madrid នៅសល់ ២ប្រកួតក្នុងដៃ ខណះ Barcelona នៅសល់តែ១ប្រកួតទៀតប៉ុណ្ណោះ។




មតិយោបល់