ក្រោយពីការបដិសេធសំណើរ ពីសំណាក់ក្រុម Tottenham ក្នុងការលក់ខ្សែបម្រើ Eric Dier ឲ្យ Man Utd នោះ ក្រុមជើងឯក Europa League មួយនេះ បានប្តូរគោលដៅ មករកកីឡាករ Radja Nainggolan វិញ។
ការបដិសេធ របស់ក្រុម Tottenham ក្នុងការលក់ Dier ឲ្យ Man Utd វាមិនមែនជារឿងខកចិត្តឡើយ សម្រាប់ក្រុមបីសាចក្រហម។ មិនត្រឹមតែការបរាជ័យ នាំយក Eric Dier ប៉ុណ្ណោះទេ Man Utd ក៍បានបរាជ័យ ក្នុងការនាំយក Ivan Perisic ពីក្រុម Inter Milan ផងដែរ។ ក៍ប៉ុន្តែ ការបរាជ័យ ទាំងនេះ មិនមែនជាបញ្ហាធំឡើយ ចំពោះ Man Utd ព្រោះថា ក្រុមមួយនេះ បានចាប់ផ្តើមដាក់គោលដៅថ្មី ក្នុងការនាំយកខ្សែបម្រើប៊ែលហ្ស៊ិក Radja Nainggolan ពីក្រុម AS Roma វិញម្តង ក្នុងតម្លៃប្រមាណ ៤០លានផោន។ Nainggolan កំពុងតែបង្ហាញទម្រង់លេងយ៉ាងល្អ ខណៈកីឡាកររូបនេះ ក៍ជាចំណែកមួយជួយឲ្យក្រុម Roma រងជើងឯក Italian Serie A កាលពីរដូវកាលមុនផងដែរ។ ម្យ៉ាងវិញទៀត Man Utd មានបំណងចង់យក Nainggolan ទៅចាប់ដៃគូជាមួយនឹងខ្សែប្រយុទ្ធរួមជាតិរបស់គេ Marouane Fellaini និង Romelu Lukaku ដែលបានផ្ទេរជាផ្លូវការណ៍ មកកាន់បីសាចក្រហម Manchester United ។
យ៉ាងណាវិញនៅមិនទាន់មានការឆ្លើយតប ណាមួយពីក្រុម Roma ឡើយ ខណៈ Roma នៅរដូវកាលនេះ បានបាត់បង់កីឡាករ២ រូបមកហើយ ដែល Francesco Totti ចូលនិវត្តន៍ ចំណែក Mohamed Salah ផ្លាស់ទៅកាន់ Liverpool។ ដូច្នេះហើយ ការបាត់បង់ Radja Nainggolan គឺជាការបាត់បង់ដ៍ធំមួយទៀត សម្រាប់ក្រុម Roma ដែលត្រូវតែគិតឲ្យច្បាស់នោះ។ យ៉ាងណាក៍ដោយ Manchester United កំពុងតែតាមប្រមាញ់ ខ្សែបម្រើរូបនេះ ស្របពេលដែល Nainggolan ក៍មានបំណងមកដកស្រង់បទពិសោធន៍ នៅលីគកំពូលរបស់ អង់គ្លេសផងដែរ។
មតិយោបល់