ព័ត៌មានជាតិ

ឆេះក្នុងការដ្ឋានផលិតកាំជ្រួចផ្កា របស់ក្រសួងការពារជាតិ ផ្អើលទាំងយប់!

កំពង់ស្ពឺ: នៅវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី២៧ ខែមករា ​ឆ្នាំ២០១៨ មានករណីអគ្គីភ័យបានកើតឡើងនៅចំណុចការដ្ឋាន ផលិត កាំជ្រួចផ្កា របស់ក្រសួងការពារជាតិ ដែលមានទីតាំងស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អគ្គិភ័យនេះដែរ បានឆាបឆេះឃ្លាំងដាក់សម្ភារ: ១ខ្នង ទំហំ៤ គុណ៥ ម៉ែត្រ ,រោងក្នុងការដ្ឋាន១ខ្នង ទំហំ១៥ គុណ៧ម៉ែត្រ
និងរបើកដំបូលអាគាក្នុងការដ្ឋានជាច្រើនខ្នង ព្រមទាំងរងរបួសមនុស្សមនុស្សម្នាក់ឈ្មោះ ហម សារិទ្ជ ភេទប្រុសអាយុ៥៥ឆ្នាំ នៅភូមិទី១ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ រងរបួសស្រាល។

ក្នុងនោះដែរ ក៏មានការអន្តរាគម៍ពីរថយន្តមកពីអង្គភាពអធិការដ្ឋាន១ គ្រឿង,កងពលតូចលេខ៣១ ចំនួន១ គ្រឿង និង រថយន្តសាលាមិត្តភាពកម្ពុជាវៀតណាម១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៥ ឡាន ទើបរលត់ទៅវិញផងដែរ។ ចំណែកមូលហេតុ កំពុងតែស្រាវជ្រាវបន្ត៕

មតិយោបល់