ព័ត៌មានជាតិ

រង​របួសធ្ងន់​និង​ស្រាល​ពីរ​នាក់ ខណៈ​រថយន្ត​កូរ៉ូឡា​បើក​បត់​ឆ្លងផ្លូវ​បុក​គ្នា​ជា​ម៉ូតូ​ហុងដា​១២៥​បុក​ចំ​ពីមុខ​

ភ្នំពេញ​៖​រថយន្ត​កូរ៉ូឡា​បត់​ឆ្លងផ្លូវ បុក​ញ​គ្នា​មួយ​ម៉ូតូឌ្រី​ម​សេ​១២៥​មួយគ្រឿង ពេញទំហឹង​បណ្តាល ឲ្យ​រងរបួស ស្រាល​ធ្ងន់​និង​ស្រាល​ពីរ​នាក់ កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​លេខ ១៨២ កែង​និង​ផ្លូវ​លេខ​២៦៥ (​នៅ​ចំណុច​ច្រកចូល​ផ្លូវ​ផ្សារ​សំណង់​១២) ស្ថិតក្នុង សង្កាត់ ទឹកល្អក់​៣ ខណ្ឌ​ទួលគោក​។​

​ប្រព​ភព​ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​កូរ៉ូឡា ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2F-0648 បើក​ដោយ​បុរស​ម្នាក់ បាន​ធ្វើដំណើរ​បណ្តោយ​ផ្លូវ​លេខ​១៨២ ក្នុង​ទិសដៅ​ពី កើត​ទៅ លិច គោលបំណង​បត់​ឆ្លងផ្លូវ ច្រកចូល​ផ្លូវ​ផ្សារ​សំណង់​១២ ក៏​ស្រាប់តែ​មាន​ម៉ូតូឌ្រី​មធន់​សេ​១២៥ ពណ៌​ខ្មៅ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1A-4730 ជិះ​គ្នា​ពីរ​នាក់​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​រថយន្ត​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​របួសធ្ងន់​និង​អ្នក​អង្គុយ​ពីក្រោយ​រងរបួស​ស្រាល ត្រូវ​រថយន្ត​សាមុយ​មក​ដឹកយក​ទៅ​មន្ទីរពេទ្យ​ព្យាបាល ។​រី​ឯ​ចំណែក​រថយន្ត និង​ម៉ូតូ​វិញ បាន​រង​កា​ខូចខាត​យ៉ាង​ដំណំ​ដូចគ្នា​។​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​វាស់វែង​យកទៅ​រក្សាទុក​នៅ អធិការ ដ្ឋា​ន​នគរ បាល​ខណ្ឌ​ទួល គោក​ដើម្បី​ធ្វើ​ការដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​៕
Crash

មតិយោបល់