ព័ត៌មានជាតិ

ប្រជាជននៅតំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចាប់ពីថ្ងៃទី១៤-២០មិថុនា

ភ្នំពេញ: បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅប៉ុន្មាននាទីមុននេះ បានណែនាំឲ្យប្រជាពលរដ្ឋនៅតាមតំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណ:បាតុភូតខ្យល់បោកបក់ខ្លាំង ចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី២០ ខែមិថុនា អាចបង្កគ្រោះថ្នាក់ជាយថាហេតុ។

សេចក្ដីជូនដំណឹងពីការព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍នេះ ក៏បានឲ្យដឹងដែរថា ខ្យល់មូសុងនីរតី បាន និងកំពុងបន្តបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលកត្តានេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើននៅតាមតំបន់ផងដែរ៕

13391380_489451051246806_957795560053805027_o

មតិយោបល់