ក្រចេះ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត កៀរម៉ូតូ បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ ៣ នាក់ កាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ នៅលើផ្លូវជាតិលេខ ៧ (ក្រចេះ-ស្ទឹងត្រែង) ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៨២-៣៨៣
រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ វី វន្ត័ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្រវ៉ាន់ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ រថយន្តបានបែកកង់មុខផ្នែកខាងស្ដាំ ក៏រ៉េចង្កូតទៅកៀរម៉ូតូ ម៉ាកទ្រីម ពណ៌ខ្មៅ ស្លាកលេខ ក្រចេះ 1B-7683 អ្នកបើកបរឈ្មោះ ទ្រី វណ្ណា ភេទស្រី អាយុ ២៣ឆ្នាំ (របួសធ្ងន់) និងរួមដំណើរជាមួយកូនចំនួន២នាក់ ទី១.ឈ្មោះ ផាត ផេង ភេទប្រុស អាយុ៦ឆ្នាំ (ស្លាប់) និងទី២.ឈ្មោះ ផាត សេង ភេទប្រុស អាយុ៣ឆ្នាំ (របួសធ្ងន់) អ្នកទាំង៣ មានទីលំនៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ បណ្ដាលអោយ-ឈ្មោះ ទ្រី វណ្ណា អ្នកបើកបរម៉ូតូរបួសធ្ងន់។
បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ ហើយអ្នករបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ចំណែកអ្នកបើកបរ សមត្ថកិច្ចបាននាំខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។ រីឯវត្ថុតាង រថយន្ត និងម៉ូតូ គឺយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលដំរី ជាបណ្ដោះអាសន្ន៕
មតិយោបល់