រតនគិរីៈ នៅវេលាម៉ោង៦ និង២៥នាទីយប់ថ្ងៃទី០៤ ឧសភា ២០១៩ អ្នកភូមិគងយុ ឃុំប៉ាតេ ស្លាប់ពីរនាក់ម្តាយកូន ដោយសារ រន្ទះបាញ់ នៅក្នុងខ្ទមចំការរបស់ខ្លួន ចំណុចកើតហេតុ ស្ថិតនៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ជនរងគ្រោះដែលស្លាប់ទី១ ឈ្មោះ សេវ ភិន ភេទ ស្រី អាយុ ២១ ឆ្នាំជាម្ដាយ ២ ឈ្មោះ សេវ សាឃិ ភេទ ប្រុស អាយុ ៤ឆ្នាំ ត្រូវជាកូន អ្នកទាំង២ជាជនជាតិដើមភាគតិចចារ៉ាយ ត្រូវបានយកមកទាំងយប់ធ្វើបុណ្យនៅភូមិគងយុ ឃុំប៉ាតេ
ស្រុកអូរយ៉ាវ ខេត្តរតនគិរី ៕
ព័ត៌មានជាតិ
មតិយោបល់