កូនធុងបាស់បំពាក់បច្ចេកវិទ្យាវៃឆ្លាត HomePod របស់ក្រុមហ៊ុន Apple ដែលបានប្រកាសចេញកាលពីខែមិថុនា ឥឡូវវាត្រូវបានបើកឱ្យកម្ម៉ង់ទិញហើយ ជាមួយតម្លៃ ៣៤៩$ ហើយវានឹងចែកចាយដល់ដៃអ្នកកម្ម៉ងទិញចាប់ពីថ្ងៃទី ០៩ កុម្ភៈ ខាងមុខ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានដាក់បង្ហោះស្ព័តឃោសនារបស់ HomePod ជាស៊េរីមួយ ដែលមាន ៤ វីដេអូខ្លីៗ ដែលឃ្លីបនីមួយៗមានរយៈពេល ១៥ វិនាទី។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្រុមហ៊ុនមិនបានបង្អួតលក្ខណៈសម្បត្តិអ្វីផ្សេងៗរបស់ HomePod នោះទេ ក្រៅពីគុណភាពសំឡេងរបស់វា តាមរយៈសាច់ភ្លេង និងបទចម្រៀង DNA ដោយ Kendrick Lamar, Holy Water ដោយ Hembree, All Night ដោយ Big Boi និង Ain’t I ដោយ Lizzo។
https://youtu.be/bt2A5FuaVLY
https://youtu.be/45zPQ3fNIUs
https://youtu.be/5htW8mi7rnE
https://youtu.be/t9WTrzEkCSk
គួររំឭកថា Apple HomePod ប្រើប្រាស់នូវបន្ទះឈីបឆ្លាតវៃ A8 នៅខាងក្នុង ដោយផ្ដល់ជូនការតភ្ជាប់រវាងឧបករណ៍ HomePod ចំនួន ២ បញ្ចូលគ្នា ដើម្បីធ្វើការបង្កើនសំឡេងកាន់តែឭខ្លាំងទ្វេដង។
វាមានរន្ធស្រូបសំឡេង ៦ គ្រាប់ សម្រាប់ស្រូបសំលេងបញ្ជារបស់អ្នកប្រើប្រាស់ទៅលើជំនួយការសំឡេងឌីជីថល “Siri”។ លើសពីនេះ វាអាចស្ដាប់ឮសំលេងដែលអ្នកហៅពីចម្ងាយបានទៀត បើទោះបីជាឧបករណ៍នេះកំពុងចាក់សំឡេងចម្រៀងក៏ដោយ។
ម្យ៉ាងទៀត នៅពេលណាដែលលោកអ្នកហៅថា “Hey Siri” ភ្លាម ផ្នែកខាងលើនៃឧបករណ៍ នឹងលោតចេញភ្លើងសញ្ញាកម្មវិធី Siri ដូចទៅនឹង iPhone/iPad ដែរ ដើម្បីបង្ហាញថា វាកំពុងរង់ចាំការបញ្ជា។
គួរបញ្ជាក់ថា HomePod អាចភ្ជាប់បានជាមួយ iPhone ចាប់ពីស៊េរី 5s ឡើងទៅ ដែលដំណើរការដោយប្រព័ន្ធ iOS ជំនាន់ 11 ហើយវាមានជម្រើសពណ៌ ២ គឺ ពណ៌ស និង ខ្មៅ៕
មតិយោបល់